កិច្ចពិភាក្សាស្តីពី «នយោបាយការទូតសភា»

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ដោយមានកិច្ចសហការជាមួយគណ:កម្មការទី៥ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចពិភាក្សាស្តីពី «នយោបាយការទូតសភា» ដែលពិធីនេះរៀបចំធ្វើឡើងចាប់ពីម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ១១:៣០ នាទីថ្ងៃត្រង់ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ចំពោះកិច្ចពិភាក្សាខាងលើនេះ មានការចូលរួមពី ឯកឧត្តម ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាអ្នកនាំពាក្យព្រឹទ្ធសភា ជាវាគ្មិនកិត្តិយស , ឯកឧត្តម ឆាយ វណ្ណា លេខាធិការដ្ឋានគណៈកម្មាធិការទី៥ ព្រឹទ្ធសភា , ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មាធិការទី៥ ព្រឹទ្ធសភា , ឯកឧត្តម ង៉ែត វិជ្ជាវី សមាជិកគណៈកម្មាធិការទី៥ ព្រឹទ្ធសភា , លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ជាអ្នកសម្របសម្រួល និងអ្នកសារព័ត៌មានអាជីពប្រមាណជាង ៧០នាក់ មកពីជាង ៦០ស្ថាប័ន។

សូមជម្រាបជូនថា កិច្ចពិភាក្សាខាងលើនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្តល់ឪកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់កាន់តែច្បាស់នូវ «នយោបាយការទូតសភា» ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ មិនតែប៉ុណ្ណោះកិច្ចពិភាក្សានេះ ក៏ជាឪកាសដ៏កម្រដែលអ្នកសារព័ត៌មានបានជួបពិភាក្សាដោយផ្ទាល់ជាមួយស្ថាប័ននីតិបញ្ញត្តិ ថែមទាំងអាចលើកជាសំណួរសំខាន់ៗដែលទាក់ទងនិង«នយោបាយការទូតសភា»ទៅកាន់វាគ្មិនកិត្តិយសទៀតផង៕















Powered by Blogger.