ត្រាំ៖ កាណាដានឹងទទួលបាន Golden Dome ដោយឥតគិតថ្លៃ បើព្រមធ្វើជារដ្ឋទី៥១របស់អាមេរិក
ប្រភព៖ AFP
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ទី២៧ ខែឧសភាថាកាណាដាអាចចូលរួមក្នុងគម្រោងផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome របស់លោកដោយឥតគិតថ្លៃ ប្រសិនបើយល់ព្រមក្លាយជារដ្ឋមួយរបស់សហរដ្ឋអាមេរិក។
លោក ត្រាំ
បានប្រកាសពីគម្រោងផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome កាលពីសប្ដាហ៍មុន ដោយនឹងត្រូវចំណាយប្រាក់ប្រហែលជា ១៧៥ពាន់លានដុល្លារ
ហើយអាចនឹងត្រូវដាក់ឱ្យធ្វើប្រតិបត្តិការនៅឆ្នាំ២០២៩។ ប៉ុន្តែក្រុមអ្នកជំនាញយល់ថាគម្រោងនេះនឹងត្រូវប្រឈមនឹងបញ្ហាបច្ចេកទេស
និងនយោបាយដ៏ធំសម្បើម ហើយការចំណាយ វិញក៏អាចនឹងច្រើនជាងអ្វីដែលលោក ត្រាំ
បានវាយតម្លៃផងដែរ។
នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth
Social លោក ត្រាំ បានលើកឡើងថា «ខ្ញុំបានប្រាប់កាណាដាថាប្រសិនបើចង់ចូលរួមជាផ្នែកមួយនៃប្រព័ន្ធខែលប្រឆាំងមីស៊ីល
Golden Dome ដ៏អស្ចារ្យរបស់យើង គឺត្រូវចំណាយលុយ
៦១ពាន់លានដុល្លារ ក្នុងករណីពួកគេចង់នៅដាច់ដោយឡែកពីពួកយើង។
ប៉ុន្តែពួកគេនឹងមិនចាំបាច់ចំណាយលុយឡើយ ប្រសិនបើពួកគេយល់ព្រមក្លាយជារដ្ឋទី៥១របស់ពួកយើង។
ពួកគេកំពុងពិចារណាលើសំណើនេះ»។
តាមលោក ត្រាំ
វានៅមានផ្លូវផ្សេងមួយទៀតសម្រាប់កាណាដា នោះគឺត្រូវបង់ប្រាក់
៦១ពាន់លានដុល្លារដើម្បីក្លាយជាផ្នែកមួយនៃប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden
Dome។ លោក ត្រាំ
ធ្លាប់បានលើកឡើងម្ដងហើយម្ដងទៀតថាលោកចង់ឱ្យកាណាដាក្លាយជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក។
កាណាដាបានបង្ហាញពីចំណាប់អារម្មណ៍ចង់ចូលរួមក្នុងគម្រោងផលិត Golden Dome ដែលត្រូវបានប្រកាសដោយលោក ត្រាំ កាលពីសប្ដាហ៍មុន។
ប៉ុន្តែបានបដិសេធដាច់ខាត់ចំពោះការបង់បាត់អធិបតេយ្យណាមួយរបស់ខ្លួន៕
Post a Comment