ឯកឧត្តមបណ្ឌិត តាំង សំណាង នាំអំណោយគ្រឿងឧបភោគ បរិភោគជូនមជ្ឈមណ្ឌលកុមារកំព្រា សាក់រ៉ាណា
អត្ថបទ៖ ទឹង សុភាព
ខេត្តកណ្ដាល៖ ឯកឧត្តមបណ្ឌិត តាំង សំណាង ទីព្រឹក្សារាជរដ្ឋាភិបាល ប្រធានសមាគមជំនួយជនជាតិចិន ធៀនភីង ប្រធានសមាគមឡាយអិនក្លឹប ភ្នំពេញហ្វមកូហ្វូននិងលោកជំទាវ លី ហុងញៀន បានដឹកនាំសមាជិក សមាជិកា សមាគមនាំយកអំណោយ គ្រឿងឧបភោគ បរិភោគជាច្រើនយកទៅចែកជូនមជ្ឈមណ្ឌលកុមារកំព្រា សាក់រ៉ាណា ហៅកាត់ (NGO) ដែលចិញ្ចឹមកុមារនិងថែទាំកុមារកំព្រាដែលបាត់បង់ នីតិសម្បទានស្ថិតនៅភូមិគោល សង្កាត់ទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ឯកឧត្តមបណ្ឌិត តាំង
សំណាងក្នុងនាមប្រធានសមាគមបានមានប្រសាសន៏ថា អំណោយទាំងអស់នេះបានមកដោយបានជំនួយពី
សមាជិក សមាជិកា របស់សមាគមយើងទាំងគ្នាដែលឯកឧត្តមនិងលោកជំទាវបានគៀងគរ រីអង្គៀសពីសប្បុរសជននានា
រួមមាន អង្ករ ៤០បាវដែលស្មើនឹង១០០០គីឡូក្រាម មីម៉ាម៉ា ២០កេស ប្រេងឆា ១០ដប ទឹកត្រី២០យួរ
ទឹកស៊ីអ៊ីវ ៣០យួរ អំបិល ៥០គីឡូ ស្ករស ១បេស្មើនឹង២៥គីឡូ ប្រេងខ្ចង ៥ ប៊ីដុង
ភេសជ្ជៈ៥កេស នំប៉័ង១០០ដើម កន្សែងពោះគោធំ ៦០ រួមទាំងសម្ភារៈសម្រាប់កុមារលេង សៀវភៅសិក្សា
សំលៀបំពាក់ និងថវិកាចំនួន ២២៥ ដុល្លារសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារបន្ថែម។
ក្រៅពីនេះ
ឯកឧត្តមបានលើកទឹកចិត្តដល់កុមារកំព្រាទាំងអស់ឲ្យខិតខំសិក្សារៀនសូត្របន្ថែមនិង
ថែទាំសុខភាពឲ្យល្អដើម្បីជាប្រយោជន៍និងជាទំពាំងស្នងឫស្សី
ទៅថ្ងៃអនាគតសម្រាប់ប្រទេសជាតិ។
បើតាមប្រសាសន៍របស់លោកប្រធានមជ្ឈមណ្ឌល មាស
សារ៉ាន បានឱ្យដឹងថា ក្នុងមជ្ឈមណ្ឌលមានកុមារសរុបចំនួន៥២នាក់ ស្រី២៩នាក់
និងប្រុស២៣នាក់រួមទាំងបុគ្គលិកមើលថែទាំកុមារតូចៗចំនួន៨នាក់។លោកប្រធាន បានបញ្ជាក់ថានេះជាលើកទីមួយហើយដែលបានសមាគម
និងសប្បុរសជួយជាជំនួយដល់មជ្ឈមណ្ឌលរបស់លោកតាមរយៈសមាគមជំនួយជនជាតិចិនធៀន ភីង
និងសមាគមឡាយ
អិនក្លឹប
ភ្នំពេញហ្វមកូហ្វូនលោកពិតជាមានចិត្តសប្បាយរីករាយយ៉ាងក្រៃលែងចំពោះទឹកចិត្តរបស់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស
ដែលបានផ្ដល់ជួយឧបត្ថមដល់មជ្ឈមណ្ឌលកុមារកំព្រារបស់លោក៕
Post a Comment