ឯកឧត្តម វ៉ី សំណាង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
អត្ថបទ៖ ទ្រី ហៀន
ខេត្តតាកែវ៖ នាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត នាយក-នាយករង ចំណុះសាលាខេត្ត កងកម្លាំងទាំង៣ មន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានច្រកទ្វាព្រំដែនទាំង៣ អភិបាលក្រុង-ស្រុកទាំង១០។
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
មានរបៀបវារៈដូចខាងក្រោម៖
១.
ការត្រៀមខ្លួនសម្រាបឆ្លើយតបនឹងគ្រោះមហន្តរាយផ្សេងៗ
២. ការពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ
សង្កាត់មានសុវត្ថិភាព
- បញ្ហាក្មេងទំនើង
ការទប់ស្កាត់ការរីកដាលជំងឺកូវីដ១៩
+ បំផុសចលនាចាក់វ៉ាក់សាំងដូសជំរុញ
(ក្រើនរំលឹកប្រជាពលរដ្ឋ)
+ ត្រៀមទីតាំងមួយចំនួន សម្រាប់ករណីចាំបាច់
- ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
+ ការគ្រប់គ្រងទៅលើការបើកបរក្នុងភាពស្រវឹង
- បញ្ហាសុវត្ថិភាពចំណីអាហារ
+ ទប់ស្កាត់ការនាំចូលចំណីអាហារ សត្វ បន្លែ
ផ្លែឈើ ដែលខូចគុណភាព តាមព្រំដែន
- ករណីបារមីផ្សព្វផ្សាយនៅលើបណ្តាញសង្គម
(តាបស់ បង្ហោះនៅលើបណ្ដាញសង្គម ករណី ឥស្ស, នៅប្រាសាទតាមាន់)
- មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ត្រូវមាន facebook page ផ្លូវការ និងមិនផ្លូវការ សម្រាប់ធ្វើការឆ្លើយតបទៅនឹងករណីណាមួយដែលមិនអាចប្រើPageផ្លូវការមក ឆ្លើយតបបបាន (ការណែនាំរបស់ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិថ្លែង ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងការងារព័ត៌មាន និងសាធារណមតិក្នុងយុគសម័យឌីជីថល)។
៣. ការចូលរួមយោបល់របស់អង្គប្រជុំ
៤. ផ្សេងៗ
Post a Comment