តុលាការអាមេរិក បិទខ្ទប់ពន្ធគយរបស់លោក ត្រាំ មិនឱ្យចូលជាធរមាន
ប្រភព៖ Reuters
ញូវយ៉ក៖ តុលាការពាណិជ្ជកម្មមួយរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី២៨ ខែឧសភា បានរាំងខ្ទប់មិនឱ្យការយកពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលជាធរមានឡើយ ដោយធ្វើសេចក្ដីសម្រេចមួយថាលោក ត្រាំ បានប្រើប្រាស់សិទ្ធិអំណាចហួសព្រំដែនកំណត់ ក្នុងការអនុវត្តការយកពន្ធគយលើទំនិញនាំចូលពីប្រទេសជាច្រើននៅជុំវិញពិភពលោក។
លោក ដូណាល់
ត្រាំ កាលពីខែមេសាកន្លងទៅ
បានប្រកាសពីការយកពន្ធគយទៅវិញទៅមកលើទំនិញនាំចូលមកពីបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក។
ប៉ុន្តែ លោកបានសម្រេចចិត្តផ្អាកការអនុវត្តការយកពន្ធគយនេះរយៈពេល៩០ថ្ងៃ
ដើម្បីបើកផ្លូវចរចា។
តុលាការពាណិជ្ជកម្មអន្តជាតិរបស់សហរដ្ឋអាមេរិក
បាននិយាយថា រដ្ឋធម្មនុញ្ញអាមេរិកបានផ្ដល់សិទ្ធិអំណាចផ្ដាច់មុខទៅឱ្យសភា
ក្នុងការចាត់ចែងលើការធ្វើពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដទៃ ដែល
មិនអាចត្រូវបានលុបចោលដោយអំណាចបន្ទាន់របស់ប្រធានាធិបតីនោះទេ
ដើម្បីការពារសេដ្ឋកិច្ចអាមេរិក។
ប៉ុន្មាននាទីក្រោយការប្រកាសនេះ
រដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ជូនកំណត់ហេតុនៃបណ្ដឹងឧទ្ធរណ៍
ព្រមទាំងបានចោទសួរផងដែរនូវសិទ្ធិអំណាចរបស់តុលាការ។ ការសម្រេចចិត្តណាមួយរបស់
តុលាការពាណិជ្ជកម្មអន្តរជាតិមានមូលដ្ឋានក្នុងសង្កាត់ Manhattan ដែលមាននាទីដោះស្រាយជម្លោះពាក់ព័ន្ធនឹងពាណិជ្ជកម្មអន្តរជាតិ
និងច្បាប់ពន្ធគយ អាចត្រូវបានប្តឹងឧទ្ធរណ៍ជំទាស់តាមរយៈ
ការដាក់ពាក្យបណ្ដឹងទៅកាន់សាលាឧទ្ធរណ៍អាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន
និងអាចទៅដល់តុលាការកំពូលអាមេរិក៕
Post a Comment