សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការងារចងក្រងផលិតផលភូមិមួយផលិតផលមួយ ឆ្នាំ២០២៥
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោក ឌឹម នី អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ បានអញ្ជេីញអធិបតីភាព ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការងារចងក្រងផលិតផលភូមិមួយផលិតផលមួយ ឆ្នាំ២០២៥ និងពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយឆ្នាំ ២០២៤។
ពិធីនេះមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម សមាជិកក្រុមក្រុមខេត្ត ឯកឧត្តម-លោកជំទាវអមដំណេីរ លោក លោកស្រីនាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីអភិបាល-អភិបាលរងក្រុង-ស្រុកទាំង៥ លោក លោកស្រី ផលិតករ អាជីវករ និង សមាជិក សមាជិកា និងមន្រ្តីជំនាញ ពាក់ព័ន្ធ ពិធីនេះប្រព្រឹត្តទៅនៅ សាលប្រជុំអគារ "ខ" រដ្ឋបាលសាលាខេត្ត ៕
Post a Comment