មេដឹកនាំតៃវ៉ាន់៖ តៃវ៉ាន់ចង់បានសន្តិភាព និងកិច្ចសន្ទនាជាមួយចិន តែត្រូវពង្រឹងសមត្ថភាពការពារខ្លួន
ប្រភព៖ Reuters
តៃប៉ិ៖ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃអង្គារ ទី២០ ខែឧសភា បាននិយាយថាតៃវ៉ាន់ចង់បានសន្តិភាព និងកិច្ចសន្ទនាជាមួយចិន ខណៈគ្មាននរណាម្នាក់នឹងឈ្នះក្នុង សង្រ្គាមនោះទេ ប៉ុន្តែរដ្ឋាភិបាលតៃវ៉ាន់ត្រូវតែបន្តពង្រឹងសមត្ថភាពការពារខ្លួនឯង។
លោក Lai Ching-te ធ្វើការកត់សម្គាល់បែបនេះនាឱកាសគម្រប់ខួបមួយឆ្នាំនៃការចូលកាន់តំណែងជាមេដឹកនាំតៃវ៉ាន់។
នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក Lai បានសង្កត់ធ្ងន់
ទៀតថា «ប្រជាជនតៃវ៉ាន់ស្រឡាញ់សន្តិភាព ហើយខ្ញុំក៏ស្រឡាញ់សន្តិភាពដែរ។
ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន
ហើយគ្មាននរណាម្នាក់នឹងឈ្នះក្នុងសង្រ្គាមនោះទេ។ ក៏ប៉ុន្តែ
នៅពេលនិយាយពីការស្វែងរកសន្តិភាព យើងមិនអាចគ្រាន់តែសុបិន ឬស្រមើស្រមៃនោះឡើយ»។ លោកបន្ថែមថាតៃវ៉ាន់ត្រូវតែបន្តការពង្រឹងសមត្ថភាពការពារខ្លួន ហើយថា
ការត្រៀមលក្ខណៈសម្រាប់សង្រ្គាមគឺជាមធ្យោបាយដ៏ប្រសើរដើម្បីបញ្ចៀសសង្រ្គាម»។
តាមលោក Lai Ching-te ប្រជាជនតៃវ៉ាន់ក៏ពេញចិត្តទៅនឹងការផ្លាស់ប្ដូរទៅវិញទៅមក
និងធ្វើកិច្ចសហប្រតិបត្តិការជាមួយចិនផងដែរ ដរាបណាមានការឆ្លើយតបមកវិញប្រកបដោយ
ភាពថ្លៃថ្នូរ។
សូមជម្រាបថា
ចិនបានចាត់ទុកលោក Lai
Ching-te ជាជនឧទ្ទាមផ្ដាច់ទឹកដី
និងបានច្រានចោលជាច្រើនលើកចំពោះសំណើរបស់លោក Lai សម្រាប់កិច្ចសន្ទនា។
លោក Lai
វិញបាន ច្រានចោលការអះអាងពីអធិបតេយ្យរបស់ចិនលើតៃវ៉ាន់
ដោយនិយាយថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចចិត្តលើជោគវាសនារបស់តៃវ៉ាន់៕
Post a Comment