សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ។

វិទ្យាស្ថានជាតិអប់រំ គឺជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ដែលមានអាយុកាល១១១ឆ្នាំមកហើយ និងបានដើរតួនាទីជាប្រវត្តិសាស្ត្រក្នុងការ បណ្តុះបណ្តាល​គ្រូបង្រៀននៅក្នុងប្រទេសកម្ពុជា។ ស្ថិតនៅចំកណ្តាល​រាជធានីភ្នំពេញ វិទ្យាស្ថានជាតិអប់រំ គឺជាអង្គភាពមួយក្រោមឱវាទ ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ការបណ្តុះបណ្តាលដំបូង និងការបណ្តុះបណ្តាលបន្តដល់គ្រូបង្រៀន កម្រិតមធ្យមសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ សម្រាប់គ្រូបង្រៀន អ្នកដឹកនាំសាលារៀន អធិការអប់រំ និងមន្ត្រីអប់រំ នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

វិទ្យាស្ថាននេះត្រូវបាន ផ្លាស់ប្ដូរឈ្មោះ និងភារកិច្ចជាបន្តបន្ទាប់ទៅ​តាមការវិវត្តនៃដំណាក់កាលសង្គម និងនយោបាយរបស់កម្ពុជា៕



 

Powered by Blogger.