សម្តេចធិបតី ៖ កម្ពុជាស្វាគមន៍រាល់ការ វិនិយោគពីក្រៅប្រទេស ដោយគ្មានរើសអើង ប្រទេសណាមួយទេ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសស្វាគមន៍ រាល់ការដាក់វិនិយោគទុន ពីគ្រប់បណ្តាប្រទេសនានា មកពីពិភពលោក ដោយគ្មានការរើសអើង ប្រទេសណាមួយនោះទេ ។
សម្តេចធិបតីបន្តថា
រឿងហេតុអ្វីបានជាយើង ត្រូវរើសអើងអ្នកវិនិយោគ? បើប្រទេសគេនៅប៉ែកអឺរ៉ុប
មិនរើសអើង ផង ពោលជារួមគឺទាំង សាច់គោមកពីអាមេរិក និងបន្លែស្ពៃមកពីចិន
គឺទទួលយកទាំងអស់ ដើម្បីទ្រទ្រង់ដល់កំណើន សេដ្ឋកិច្ចជាតិ។
ការលើកឡើងរបស់សម្តេចនេះ
ដើម្បីឆ្លើយតបទៅក្រុមប្រឆាំងដែលបានរិះគន់កម្ពុជាទទួលតែក្រុមវិនិយោគពីចិន៕
Post a Comment