រដ្ឋមន្រ្តី ហេង សួរ៖ បច្ចុប្បន្នអ្នកប្រើប្រាស់ ប.ស.ស. កើនឡើង ជាង៣លាននាក់
ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ២០២៥ នេះ មានប្រជាពលរដ្ឋប្រមាណជា៣,១លាននាក់ បានប្រើប្រាស់បណ្ណ របបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។
មានប្រសាសន៍ក្នុង
ពិធីអបអរសាទរ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានក្រុមហ៊ុន វិនិយោគ
ចំនួន២០០ នាថ្ងៃ២២ ឧសភានេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា គិតត្រឹមខែមេសា
ឆ្នាំ២០២៥ នេះ ប.ស.ស. បានពង្រីក វិសាលភាពផ្នែកថែទាំ សុខភាពតាមរយៈរបបភាគទាន
ដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក របស់សមាជិក ប.ស.ស.
បានចំនួនសរុបប្រមាណ ៦៩ម៉ឺននាក់ ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ប្រមាណ ៥០,៤ម៉ឺននាក់ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. ប្រមាណ ១៨,៦ម៉ឺននាក់ ដែលធ្វើឲ្យសមាជិក ប.ស.ស. សរុប បានកើនឡើនដល់ប្រមាណ ៣,១លាននាក់។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា
ក្នុងនោះនៅខេត្តព្រះសីហនុ ប.ស.ស. បានចុះបញ្ជីសមាជិក តាមរបបភាគទាន ជាកាតព្វកិច្ច
និងតាមរបបភាគទាន ដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍
និងអ្នកក្នុងបន្ទុករបស់សមាជិកនៃ ប.ស.ស. បានចំនួនសរុបប្រមាណ ៩,៨ម៉ឺននាក់ ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ចំនួន ៦ ៥៨៤នាក់ (ស្រី
៤ ១៩៩នាក់) និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ២ ៦១៨នាក់ (ស្រី ១ ៥២៤នាក់)។
ឯកឧត្តមថា
បច្ចុប្បន្ន ក្រសួងការងារបានដាក់ ឲ្យដំណើរការផ្ទាល់ចុះបញ្ជីសមាជិក ប.ស.ស.
សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុក តាមទូរសព្ទដៃ កុំព្យូទ័រ
និងតាមរយៈបញ្ជារសេវាសាធារណៈចល័ត របស់ក្រសួងផងដែរ៕
Post a Comment