ជប៉ុនផ្តល់ថវិកា ១.១លានដុល្លារ សម្រាប់អភិវឌ្ឍន៍គ្រូបង្រៀនអប់រំកាយ មានគុណភាព និងជួយកុមារ និងយុវជន នៅកម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ១,១៨២,៦៥៨ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួន២ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។
កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា
នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន
ប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ សម្រាប់អនុវត្ត គម្រោង។
អង្គភាពទទួលជំនួយចំនួន២ រួមមាន ៖ ១.
គម្រោងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយដែលមានគុណភាព រយៈពេល
៤ឆ្នាំ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ឆ្នាំទី៣)
(ថវិកាចំនួន ៦១៨,០៨៦ ដុល្លារអាមេរិក)
ស្ថាប័នទទួលជំនួយ ៖ អង្គការក្រៅរដ្ឋាភិបាល បេះដូងមាស (HoG)។
២.ការជួយកុមារ និងយុវជន ដោយការពង្រីកលទ្ធភាពទទួលបានមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត (LLLC)
ក្នុងខេត្តបន្ទាយមានជ័យ (ថវិកាចំនួន ៥៦៤,៥៧២
ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការកុមារឥតព្រំដែន។
ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន
បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០២
ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង
ដើម្បីជួយដល់ ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។
ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាល
ជប៉ុនបានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់គម្រោងចំនួន ១៦០
ដែលផ្តោតសំខាន់ទៅលើវិស័យ អប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម
និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕
Post a Comment