ផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ តម្លៃចាប់ពី ១០ម៉ឺនរៀល ដល់ ៨លានរៀល
ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា តម្លៃផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូ បានរៀបចំក្នុងតម្លៃមួយសមរម្យទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋ ដែលមានតម្លៃទាបបំផុត ១០ម៉ឺនរៀល និងខ្ពស់បំផុតតម្លៃ ៨លានរៀល។
លោក ផន រឹម បានបន្ថែមថា
បញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្តត្រីចក្រយានយន្ត និងម៉ូតូកង់
បួន ដាក់លក់តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ
អាចចូលទៅស្វែងរកលេខចុះបញ្ជីដែលខ្លួនពេញចិត្ត ហើយអាចបំពេញពាក្យស្នើសុំចុះបញ្ជី
និងពាក់ផ្លាកលេខបាន។
គួរបញ្ជាក់ដែរថា
រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែចង្អុលបង្ហាញ
និងផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានលោក ប៉េង
ពោធិ៍នា ជារដ្ឋមន្ត្រី ពីសេវាសាធារណៈរបស់ក្រសួង
ដោយត្រូវធ្វើយ៉ាងណាឱ្យកាន់តែកៀកខិតជិត និងផ្តល់ភាពងាយស្រួល ភាពសម្បូរបែប
និងជម្រើសកាន់តែប្រសើរដល់ពលរដ្ឋ ជាក់ស្តែងការដាក់ឱ្យប្រើប្រាស់ផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ
កាន់តែផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋផងដែរ៕

Post a Comment