ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង៣ម៉ឺននាក់
ខេត្តព្រះសីហនុ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលត្រូវបានគេប្រៀបប្រដូចទៅនឹងកូនបង្កើតផ្ទាល់ដៃសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជានោះ បានក្លាយទៅជាកន្លែងស្រូបការវិនិយោគពីបរទេសដ៏មានសក្តានុពលនាពេលបច្ចុប្បន្ន ហើយមានរោងចក្រជាច្រើនដែលកំពុងដំណើរការច្រវាក់ផលិតកម្មរបស់ខ្លួននៅទីតាំងនេះ កំពុងទទួលបានការរីកចម្រើន។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ឆ្នាំម្សាញ់
សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
បានរៀបចំពិធីអបអរសាទរចំពោះការទទួលបានក្រុមហ៊ុនទី២០០
ដែលចូលមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ពិធីនឹងត្រូវរៀបចំឡើងយ៉ាងមហោឡារិកក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងពិធីនាព្រឹកថ្ងៃនេះ
ក្រៅពីការអបអរសាទរក្នុងការទទួលបានក្រុមហ៊ុនវិនិយោគទី២០០ហើយនោះ
ក៏មានកិច្ចសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ៣ម៉ឺន ២ពាន់នាក់
ដែលជាអ្នកកំពុងបម្រើការងារតាមរោងចក្រ
សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ៕
Post a Comment