លោកជំទាវ ខៀវ ប៊ុនលីន ដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្ត្រី និងកុមារ នៅស្រុកកែវសីមា

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ខៀវ ប៊ុនលីន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្ត្រី និងកុមារ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលខេត្ត និងក្រុមគាំទ្រ ដែលប្រព្រឹត្តិទៅនៅសាលប្រជុំសាលាស្រុកកែវសីមា ។

គោលបំណងនៃការចូលរួមកិច្ចប្រជុំគឺ៖ ពិនិត្យមើលលើដំណើរការនៃកិច្ចប្រជុំ ដឹងពីបញ្ហាប្រឈមជាក់ លាក់នៅមូលដ្ឋាន កំណត់បានចំណុចខ្លាំង និងចំណុចខ្វះខាតមួយចំនួន ដើម្បីផ្ដល់ជាយោបល់ អនុសាសន៍ និងការ គាំទ្រនានា ពង្រឹងអោយការអនុវត្តតួនាទី ភារកិច្ច របស់(គ.ក.ស.ក ) និង(គ.ក.ន.ក )កាន់តែប្រសើរឡើង៕




Powered by Blogger.