កម្ពុជា និងវៀតណាមរួមគ្នាសហការតភ្ជាប់ការដឹកជញ្ជូនទេសចរណ៍ដើម្បីទាក់ទាញទេសចរអន្តរជាតិ និងក្នុងស្រុកឱ្យកាន់តែច្រើន
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតជូនឯកឧត្តម Nguyễn Minh Vũ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជានិងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួប ផ្លាស់ប្តូរទស្សនៈ និងយុទ្ធសាស្រ្ត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍បន្ថែមទៀត ជាពិសេសគឺការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសជិតខាងទាំងពីរឱ្យច្រើនឡើងថែមទៀតក្នុងរដូវកាលបៃតងនេះ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធតភា្ជប់គោលដៅទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពងាយស្រួលនិងចំណេញពេលវេលា ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសដោយបង្កើនការហោះហើរត្រង់ និងទៀងទាត់ពីទីក្រុងធំៗ របស់វៀតណាមមកតំបន់ទេសចរណ៍កម្ពូជា ការសំរួលបែបបទធ្វើដំណើរ ព្រមទាំងកិច្ចសហការរៀបចំព្រឹត្តការណ៍ទេសចរណ៍ជាលក្ខណៈអន្តរជាតិថ្មីៗ និងទាក់ទាញ។ល។
Post a Comment