ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុនកូរ៉េ និងខ្មែររៀបចំវគ្គបណ្តុះបណ្តាល ផលិតមាតិកា ទេសចរណ៍ ជាលើកដំបូង នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ ក្រុមហ៊ុន Ubrain Communications (ប្រទេសកូរ៉េ) និងក្រុមហ៊ុន Thananvarman Digital 21 ស្តីពីការបណ្តុះបណ្តាលជំនាញផលិតមាតិកាទេសចរណ៍ (Tourism Content Creator or Travel Content Creator) ដល់សិស្ស និស្សិត និងអ្នកមានចំណង់ចំណូលចិត្តផលិតមាតិកាឌីជីថល (Digital Content) ដែលជាការបណ្តុះបណ្តាលដំបូងគេនៅប្រទេសកម្ពុជា។
តាមរយៈការបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹងពីការផលិតមាតិកាថ្មី បទពិសោធជាក់់ស្តែង កម្មវិធីឌីជីថលថ្មីៗ ដែលបានពីគ្រូឧទ្ទេសនាមល្បី និងមានបទពិសោធច្រើនឆ្នាំពីប្រទេសកូរ៉េ ជាពិសេសគឺការរៀបចំមាតិកាទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ និងមានភាពទាក់ទាញលំដាប់អន្តរជាតិ។ សិក្ខាកាមដែលបញ្ចប់ការសិក្សាវគ្គនេះដោយជោគជ័យ នឹងទទួលបាននូវវិញ្ញាបនប័ត្រទទួលស្គាល់សម្រាប់អាជីពការងាររបស់ខ្លួនផងដែរ៕
Post a Comment