ប្រមុខ UN ៖ គ្មានអ្នកឈ្នះឡើយក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយអ្នករងផលវិបាកខ្លាំងគឺប្រទេសក្រីក្រ
ប្រភព៖ AFP
យូអិន៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយថា គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាកជាពិសេស ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រក្សាជំហរយ៉ាងម៉ឺងម៉ាត់ជុំវិញគោលនយោបាយពន្ធរបស់ខ្លួន។
នៅថ្ងៃពុធនេះ
ចំណាត់ការដំឡើងពន្ធថ្មី ដែលភាគច្រើនចន្លោះចាប់ពី១១ភាគរយ ដល់៥០ភាគរយ របស់លោក ត្រាំ
ប្រឆាំងនឹងដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក សរុបជិត ៦០ប្រទេស បានចូលជាធរមាន
ប៉ុន្តែទន្ទឹមគ្នានេះ ដោយសារតែការដំឡើងពន្ធសងសឹកតបតទៅវិញ
ចិនត្រូវរងការយកពន្ធក្នុងអត្រា សរុបយ៉ាងហោចរហូតដល់១០៤ភាគរយ
ពីអាមេរិកទៅលើទំនិញរបស់ខ្លួន។
លោក Guterres បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា សង្រ្គាមពាណិជ្ជកម្ម បង្កភាពអវិជ្ជមានយ៉ាងខ្លាំង។ គ្មាននរណា
អាចឈ្នះឡើយនៅក្នុងសង្រ្គាមពាណិជ្ជកម្ម ដោយជាទូទៅភាគីទាំងអស់
នឹងសុទ្ធតែចាញ់រៀងៗខ្លួន ហើយខ្ញុំព្រួយបារម្ភជាពិសេស
អំពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ងាយរងគ្រោះជាងគេ ដែលនឹងត្រូវទទួលរងផលប៉ះពាល់
កាន់តែធ្ងន់ធ្ងរខ្លាំង៕
Post a Comment