ពន្ធសងសឹក ៨៤ភាគរយរបស់ចិន លើទំនិញនាំចូលពីសហរដ្ឋអាមេរិក ចូលជាធរមាន
ប្រភព៖ AFP
ប៉េកាំង៖ ការយកពន្ធគយ ៨៤ភាគរយរបស់ចិន លើទំនិញទាំងអស់ដែលនាំចូលពីសហរដ្ឋអាមេរិកបានចូលជាធរមានហើយ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា នៅចំពោះមុខសង្រ្គាមពាណិជ្ជកម្ម កាន់តែស្រួចស្រាល់រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ដែលកំពុងអង្រួនទីផ្សារពិភពលោក និងបង្កការភ័យខ្លាចពីវិបត្តិសេដ្ឋកិច្ច។
ពន្ធគយរបស់ចិន
នឹងត្រូវអនុវត្តលើទំនិញទាំងអស់របស់សហរដ្ឋអាមេរិកដែលហូរចូលទៅកាន់ទីផ្សាររបស់មហាអំណាចសេដ្ឋកិច្ចលេខ២
នៅលើពិភពលោក។ តាមតំណាងពាណិជ្ជកម្មរបស់អាមេរិក
ទំនិញអាមេរិកដែលត្រូវបាននាំចូលទៅកាន់ទីផ្សារចិនមានទំហំ
១៤៣.៥ពាន់លានដុល្លារកាលពីឆ្នាំ២០២៤៕
Post a Comment