ត្រាំ ៖ កិច្ចព្រមព្រៀងពន្ធគយ នឹងធ្វើឡើងជាមួយប្រទេសទាំងអស់ រួមទាំងចិន

 ប្រភព៖ AFP

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៩ ខែមេសា បានព្យាករថាកិច្ចព្រមព្រៀងពាណិជ្ជកម្មនានានឹងត្រូវបានធ្វើឡើងជាមួយបណ្ដាប្រទេសទាំងអស់ ក្នុងនោះរួមមានទាំងចិន ប៉ុន្តែលោកមិនគិតនោះទេថាប៉េកាំងបានត្រៀមខ្លួនរួចរាល់។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសផ្អាកការអនុវត្តការយកពន្ធដែលបានចូលជាធរមានកាលពីថ្ងៃពុធ រយៈពេល៩០ថ្ងៃ​ លើបណ្ដាប្រទេសជាច្រើន លើកលែងតែចិន ដែលលោកបានបង្កើន ការយកពន្ធដល់ទៅ ១២៥ភាគរយ។

ថ្លែងចេញពីសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើងជាមួយចិន។ កិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើងជាមួយបណ្ដាប្រទេសទាំងអស់។ តែទោះជាបែបនេះក្ដី មេដឹកនាំចិនមិនទាន់ដឹងថានឹងត្រូវដោះស្រាយវាដោយរបៀបណានោះទេ៕



 

Powered by Blogger.