ស្រុកឆ្លូងបានទទួលជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កេីត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃ ទី១៣ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម គង់ គឹមនី អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ តំណាង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជេីញចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ការអនុវត្តនៅតាមលំនៅដ្ឋាន និងនៅតាមទីសាធារណៈ ពីការបន្ទោបង់ ពាសវាលពាសកាល (ODF)។
ព្រឹត្តិការណ៍នេះ បានធ្វេីឡេីងក្នុងបរិវេណសាលាស្រុកឆ្លូង ដោយមានការចូលរួម ពី អង្គការដៃគូ លោក លោកស្រី ប្រធាន , អនុប្រធានមន្ទីរ លោក លោកស្រីមេបញ្ជាការ , មេបញ្ជាការរង នៃកងកម្លាំងទាំងបីប្រភេទ ចំណុះឱ្យរដ្ឋបាលខេត្ត និង មន្ទីរ ពាក់ព័ន្ធព្រមទាំងអាជ្ញាធរ ស្រុក ឃុំ រួមនិងប្រជាពលរដ្ឋជាច្រេីនរូប ។
មានប្រសាសន៍ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គង់ គឹមនី ជាប្រធានក្រុមការងារ PWG ខេត្តក្រចេះមានប្រសាសន៍ ស្នេីឱ្យរដ្ឋបាលស្រុក អង្គការ ដៃគូរដែលកំពុងអនុវត្តការងារនាពេលបច្ចុប្បន្ន សូមបន្តជួយគាំទ្រ លេីសកម្មភាពទឹកស្អាត និងអនាម័យបន្តទៀត ដេីម្បីសម្រេចបាន ជោគជ័យក្នុងការទទួលជ័យលាភី នៅបណ្តា ស្រុកផ្សេងទៀត ដែលពុំទាន់សម្រេចបានលទ្ធផល ដ៏ត្រជះត្រចង់ ។
កត្តាទទួលបានជោគជ័យនេះ សបញ្ជាក់ឱ្យឃេីញថា រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានកំពុងខិតខំ អនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណ ក្នុងអាណត្តិទី៥ និង ទី៦ នាពេលកន្លងមក និងបន្តការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ហេីយនិងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិរួមនិងផែនការសកម្មភាពរបស់ខេត្តស្តីពីការផ្គត់ផ្គង់ទឹកស្អាត ហេីយលេីកកម្ពស់អនាម័យនៅតាមជនបទជំហាន ទី២, ២០១៩-២០២៥ ដែលបានដាក់ចេញ សំដៅបន្តលេីកកម្ពស់សុខមាលភាព អនាម័យបរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ គឹមនី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាបន្តចូលរួមនូវសកម្មភាពនេះឱ្យរិតតែសកម្មថែមទៀត ដោយផ្តេីមចេញពីខ្លួនឯង គ្រួសារយេីង និងសហគមន៍ធ្វេីការផ្លាស់ប្តូរ កែទម្លាប់ មកប្រេីបង្គន់អនាម័យ និងបរិភោគទឹកដែលមានសុវត្ថិភាព បន្តធ្វេីអនាម័យដោយលាងដៃនិងសាប៊ូ បានជាប្រចាំ ព្រមទាំងជួយណែនាំគ្នាបន្ត ហេីយនិងផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសហគមន៍ ដេីម្បីទទួលបានសុខភាពល្អ មានជីវភាពធូរធារឱ្យបានកាន់តែប្រសេីរឡេីង ដេីម្បីកាត់បន្តយភាពក្រីក្រ ស្របតាមយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ នៃរដ្ឋសភា នីតិកាលទី៧ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល អាណត្តទី៧ នៃរដ្ឋសភា ដឹកនាំសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន៕
Post a Comment