ពូទីន ធ្វើទស្សនកិច្ចជាលើកដំបូងទៅកាន់តំបន់ Kursk
ប្រភព៖ Reuters
មូស្គូ៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ ទី១២ ខែមីនា ត្រូវបានរាយការណ៍ថាបានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ Kursk ស្ថិតនៅភាគខាងលិចនៃប្រទេសជាលើកដំបូង ចាប់តាំងពីកងទ័ពអ៊ុយក្រែន បានបើកប្រតិបត្តិការវាយលុក និងដំណើមគ្រប់គ្រងទឹកដីមួយចំនួនក្នុងតំបន់នេះកាលពីខែសីហា ឆ្នាំ២០២៤មក។
ជាមួយឯកសណ្ឋានយោធា លោក ពូទីន
បានធ្វើទស្សនកិច្ចនៅឯទីបញ្ជាការគ្រប់គ្រងមួយកន្លែងក្នុងតំបន់ Kursk
ដែលត្រូវបានប្រើប្រាស់ដោយកងទ័ពរុស្ស៉ី។ លោក ពូទីន ក៏បាន
ជំរុញផងដែរឱ្យកងទ័ពរុស្ស៉ីវាយរំដោះតំបន់ Kursk ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន
ខណៈអ៊ុយក្រែនបានព្រលយថាកងទ័ពរបស់ខ្លួនកំពុងដកថយនៅចំពោះមុខការរីកចម្រើនយ៉ាងលឿនរហ័សរបស់កងទ័ពរុស្ស៉ី។
ព្រមពេលជាមួយគ្នា នាយអគ្គេសេនាធិការកងទ័ពរុស្ស៉ី លោក Valery Gerasimov បានធ្វើរបាយការណ៍ជូនលោក ពូទីន ដោយបញ្ជាក់ថាកងទ័ពអ៊ុយក្រែនក្នុងតំបន់ Kursk
កំពុងត្រូវបានឡោមព័ទ្ធ។
តាមលោក Gerasimov កងទ័ពរុស្ស៉ីបានចាប់ខ្លួនទាហានអ៊ុយក្រែន
៤៣០នាក់ នៅក្នុងតំបន់ Kursk ខណៈអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន
Oleksandr Syrsky បានអះអាងថាកងទ័ពអ៊ុយក្រែនបានចាប់ខ្លួនកងទ័ពរុស្ស៉ី
៩៤២នាក់។ ប៉ុន្តែ លោក
ពូទីនបាននិយាយថារុស្ស៉ីគួរតែចាត់ទុកកងទ័ពអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនក្នុងតំបន់ Kursk
ជាភេរវករ៕
Post a Comment