ក្រុមហ៊ុន G.T.V.C Import Export Co.Ltd និងសហគមន៍ទេសចរណ៍«អាស៊ីប៉ាស៊ីហ្វិកកម្ពុជា»ចុះអនុស្សរណៈយោគយល់គ្នាក្រោមអធិបតីភាព រដ្ឋមន្ត្រីទេសចរណ៍

អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន ជីធីវីសុី អ៊ឹមផត អេចផត ខូលអិលធីឌី (G.T.V.C Import Export Co.Ltd.) និងសហគមន៍ទេសចរណ៍ «អាស៊ីប៉ាស៊ីហ្វិកកម្ពុជា» (PATA Cambodia Chapter) មានទីតាំងនៅ Wonderland Suites & Resort ស្ថិតក្នុងភូមិត្រពាំងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នាទៅវិញទៅមក។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ , ឯកឧត្តមម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ , អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី និងលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍«អាស៊ីប៉ាស៊ីហ្វិកកម្ពុជា» ព្រមទាំងអស់លោក-លោកស្រី មកពីបណ្តាក្រសួង មន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងតំណាងវិស័យឯកជន ជាច្រើននាក់ទៀត៕











Powered by Blogger.