ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនការ តភ្ជាប់ អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម»។
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា
ឆ្នាំ២០២៥ (Cambodia-ASEAN Business Summit 2025) ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ
រវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា
ជាមួយសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្មនៅកម្ពុជា និងអាស៊ាន ក្រោមមូលបទសំខាន់ៗ៣
គឺជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម។
ពិធីនេះធ្វើឡើងមានចូលរួមពីឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល ឯកអគ្គរាជទូត
និងអ្នកដឹកនាំធុរកិច្ចល្បីៗមកពីទូទាំងអាស៊ាន និងពិភពលោក
និងអ្នកដឹកនាំធុរកិច្ចសំខាន់ៗ៕
Post a Comment