បារាំង នឹងបើកការជជែកពីការពង្រីកលទ្ធភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារសម្ព័ន្ធមិត្តអឺរ៉ុប
ប្រភព៖ Reuters
ប៉ារីស៖ ប្រធានាធិបតីបារំាង លោក Emmanuel Macron បានឱ្យដឹងថា បារាំងបើកទូលាយលើការពិភាក្សាគ្នា អំពីការពង្រីកលទ្ធភាពការពារដោយអាវុធនុយក្លេអ៊ែររបស់ខ្លួន ឱ្យដល់ដៃគូអឺរ៉ុប ជាមួយនិងការព្រមានថា អឺរ៉ុបអាចប្រឈមមុខចំពោះការគំរាមកំហែងពីរុស្ស៉ី។
នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Macron បាននិយាយថា «អាវុធនុយក្លេអ៊ែររបស់យើង បានជួយការពារយើង។ វាបានផ្តល់ការការពារយ៉ាងពេញលេញ ដល់បារាំង។ ប៉ុន្តែ ឆ្លើយតបនឹងការអំពាវនាវជាប្រវត្តិសាស្ត្រ របស់អនាគតអធិការបតីអាល្លឺម៉ង់ ខ្ញុំសម្រេចចិត្ត បើកការជជែកពិភាក្សាជាយុទ្ធសាស្ត្រ ស្តីពីការការពារសម្ព័ន្ធមិត្តនៅលើទ្វីបអឺរ៉ុប តាមរយៈអាវុធនុយក្លេអ៊ែររបស់យើង»។
សូមជម្រាបថា
បារាំង និងអង់គ្លេស គឺជាមហាអំណាចនុយក្លេអ៊ែរតែពីរគត់របស់អឺរ៉ុប។ លោក Friedrich Merz ដែលនឹងក្លាយជាអធិការបតីបន្ទាប់របស់អាល្លឺម៉ង់
បានចោទសួរថាតើ NATO នឹងនៅតែស្ថិតក្នុងទម្រង់បច្ចុប្បន្នទៀតទេ
ហើយបានតស៊ូមតិពិភាក្សាជាមួយបារាំង និងអង់គ្លេស
អំពីការពង្រីកលទ្ធភាពការពារដោយអាវុធនុយក្លេអ៊ែររបស់ពួកគេ។
យុទ្ធសាស្ត្រប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់បារាំង រហូតមកដល់ពេលនេះ
គឺផ្អែកលើការការពារផលប្រយោជន៍សំខាន់ៗរបស់ប្រទេស៕
Post a Comment