ខ្លោងទ្វារ និងសមិទ្ធផលនានានៅក្នុងវត្តជ័យមង្គលរតនរាម « ហៅវត្តជ្រៃមុំាង» ស្រុកស្នួល ត្រូវបានសម្ពោធជាផ្លូវការ

អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំ រោងចស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម គង់ គឹមនី អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈ អភិបាលខេត្តក្រចេះ អញ្ជេីញជា អធិបតីចូលរួមក្នុងពិធីសម្ពោធឆ្លងខ្លោងទ្វារ និងសមិទ្ធផលនានា រួមនិងរាប់បាតជូនព្រះសង្ឃចំនួន៥៦ ព្រះអង្គនៅវត្តជ័យមង្គលរតនរាម «ហៅវត្តជ្រៃមុំាង» នៅក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ 

ពិធីនេះផងដែរ ដោយមានការចូលរួម ពីលោក លោកស្រី មន្រ្តីរាជការជុំវិញ រដ្ឋបាលខេត្ត និង ពុក ម៉ែ បងប្អូនជិតឆ្ងាយ នៅជុំវិញបរិវេណវត្ត រួមនិងព្រះសង្ឃ អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ព្រមទាំងប្អូនសិស្សានុសិស្សយ៉ាងកុះករ  ។  

សូមបញ្ជាក់ជូនផងដែរ  ខ្លោងទ្វារ និងសមិទ្ធផលនានាដែលបានសាងសង់ ឡេីងចំណាយទឹកប្រាក់អស់ ជាង ៦ មុឺនដុល្លា ដោយមានការគាំទ្រ ពីបងប្អូន ពុទ្ធបរិស័ទ្ធនិងអាជ្ញាធរ រួមនិងបងប្អូនសប្បុរសជននានានៅទីជិត ទីឆ្ងាយ ..។  

ជាមួយគ្នានេះ ឯកឧត្តម  គង់ គឹមនីបានពាំនាំប្រសាសន៍ និងផ្តាំផ្ញេីសួរសុខទុក្ខ ពីសំណាក់ សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹត្តសាភា និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា  សម្តេច មហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក ជំទាវបណ្ឌិត ពេជ្រ  ចន្ទមុនី្ន ជូនមកអង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋខ្មែរយេីងទូទាំងប្រទេស  និងបានថ្លែងអំណរគុណ ចំពោះចៅអធិការ វត្ត និងពុទ្ធបរិស័ទទាំងអស់ ដែលបានរួមសាមគ្គីគ្នាកសាងនូវសមិទ្ធផលនានាក្នុងវត្ត ជ័យមង្គលរតនារាម(៩៤ ហៅវត្តជ្រៃមុំាង ) ដែលស្ថិតនៅឃុំ ២ ធ្នូ ស្រុកស្នួល ខេត្តក្រចេះនាឱកាសនេះ  ។  

លេីសពីនេះ ឯកឧត្តម គង់ គឹមនី មានប្រសាសន៍ រំលឹកដល់ក្មួយៗ ទាំងឱ្យស្រលាញ់ និងសាមគ្គីគ្នាជាធ្លុងមួយ ទាំងនៅក្នុងសាលារៀន និងក្រៅសាលារៀនឱ្យបានល្អប្រសេីរ ហេីយនិងខិតខំប្រឹងប្រែងសិក្សាដោយយកចិត្តទុកដាក់ខ្ពស់ និងក្រេបជញ្ជក់យកចំណេះដឹងដេីម្បីបន្តទៅថ្នាក់រៀនខ្ពស់ៗទៀត និងមានចំណេះដឹងកាន់តែ បានប្រសេីរ ខ្ពង់ខ្ពស់សម្រាប់ស្នងប្រទេសជាតិ នាពេលអនាគត  ។ 

ឯកឧត្តម ក៏បានរំលឹកសាជាថ្មីម្តងទៀតថា ៖ សូមបងប្អូន និងក្មួយៗទាំងអស់ ត្រូវជៀសឱ្យផុត ពីការជួញដូរនិងសេដគ្រឿងញៀន  ដែលជាអំពេីផ្ទុយនឹងច្បាប់ និងនាំឱ្យបំផ្លាញ ហេីយគ្រោះថ្នាក់ខ្លួន ។  

ឯកឧត្តមបានប្រគេនប្រាក់ជូនដល់ព្រះសង្ឃ ចំនួន ៣.០០០.០០០រៀល , លោកតា លោកយាយនូវក្រមា និងសារ៉ុង ម្នាក់មួយ និងថវិកាមួយចំនួន និងបានផ្តល់ជូនដល់ លោក គ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នូវថវិកាម្នាក់ ៥០.០០០រៀលផងដែរ ៕

























Powered by Blogger.