ត្រាំ ថា លោកទទួលបានលិខិតពី ហ្សេលេនស្គី ដែលអះអាងថា អ៊ុយក្រែនត្រៀមខ្លួនរួចហើយ ដើម្បីចរចាបញ្ចប់សង្រ្គាម
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកទទួលបានលិខិតមួយច្បាប់ពី ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលនៅក្នុងនោះ លោក ហ្សេលេនស្គី បានបង្ហាញឆន្ទៈយល់ព្រមចរចា ដើម្បីស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៉ី។
ថ្លែងអំឡុងសុន្ទរកថាប្រចាំឆ្នាំស្តីពីស្ថានភាពប្រទេសជាតិ
នៅឯសភាអាមេរិក លោក ត្រាំ បានប្រាប់យ៉ាងដូច្នេះ ថា «នៅថ្ងៃនេះ ខ្ញុំទើបតែទទួលបានលិខិតសំខាន់មួយ ពីប្រធានាធិបតីអ៊ុយក្រែន លោក
វ៉ូឡូឌីមៀ ហ្សេលេនស្គី។ លិខិតនោះមានខ្លឹមសារថា អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ហើយ
ក្នុងការចូលមកអង្គុយនៅតុចរចាឆាប់ៗ ដើម្បីឆ្ពោះទៅសម្រេចបានសន្តិភាពយូរអង្វែងមួយ។
គ្មាននរណាចង់បានសន្តិភាព ជាងប្រជាជនអ៊ុយក្រែននោះឡើយ»៕
Post a Comment