ពូទីន៖ រុស្ស៊ីគាំទ្រសំណើបទឈប់បាញ់អាមេរិក តែចង់បានសេចក្ដីលម្អិតបន្ថែម
ប្រភព៖ Reuters
មូស្គូ៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថារុស្ស៉ីគាំទ្រសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិកនៅអ៊ុយក្រែនជាគោលការណ៍
ប៉ុន្តែចង់បានការលម្អិតបន្ថែម និងលក្ខខណ្ឌមួយចំនួន។
លោក ពូទីន បាននិយាយថា នៅមានសេចក្ដីលម្អិតសំខាន់ៗជាច្រើនមិនទាន់ត្រូវបានដោះស្រាយ
ហើយថាកិច្ចព្រមព្រៀង ណាមួយត្រូវតែដោះស្រាយឬសគល់នៃជម្លោះ។ លោកបញ្ជាក់ថា «យើងយល់ស្របចំពោះសំណើដើម្បីបញ្ឈប់ការវាយប្រយុទ្ធគ្នា។
នេះជាគំនិតត្រឹមត្រូវ ហើយពិតណាស់យើងគំាទ្រគំនិតនេះ»។ លោក
ពូទីន បានសង្កត់ធ្ងន់ថាបទឈប់បាញ់ណាមួយគួរតែនាំទៅរកសន្តិភាពយូរអង្វែង
ហើយលុបបំបាត់ឬសគល់នៃជម្លោះ។
ការបង្ហាញការគាំទ្ររបស់លោក ពូទីន
ចំពោះសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាជាចេតនាចង់បញ្ជូនសញ្ញាពីសុច្ឆន្ទៈទៅកាន់ទីក្រុងវ៉ាស៊ីនតោន
និងបើកចំហទ្វារសម្រាប់ កិច្ចចរចានៅពេលអនាគតជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់
ត្រាំ។
សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍នោះដែរ
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោក ពូទីន
កំពុងត្រៀមលក្ខណៈបដិសេធសំណើបទឈប់បាញ់ ប៉ុន្តែគ្រាន់តែមិនហ៊ាន ប្រាប់លោក ត្រាំ
ត្រង់ៗ តែប៉ុណ្ណោះ៕
Post a Comment