សហរដ្ឋអាមេរិកបង្កើនសម្ពាធលើក្រុមហ៊ូទីយេម៉ែន ជាមួយនឹងការវាយប្រហារតាមអាកាសថ្មី
ប្រភព៖ Reuters
យេម៉ែន៖ សហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសជាថ្មីលើទឹកដីយេម៉ែន ដែលជាការពង្រីកប្រតិបត្តិការយោធាដ៏សំខាន់បំផុតរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីនៅក្នុងខែមករា ឆ្នាំ២០២៤។
ការវាយប្រហារថ្មីនេះធ្វើឡើង
បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកប្រតិបត្តិការស្រដៀងគ្នាមួយកាលពីថ្ងៃសៅរ៍
ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ចលនាហ៊ូទី ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់
ដែលបានបង្កការរំខានដល់ការដឹកជញ្ជូនអន្តរជាតិនៅក្នុងសមុទ្រក្រហម។
មន្ត្រីអាមេរិកម្នាក់បាននិយាយថា
ការវាយប្រហាររបស់អាមេរិកអាចនឹងបន្តជាច្រើនសប្តាហ៍
ខណៈដែលទីក្រុងវ៉ាស៊ីនតោនបង្កើនសម្ពាធលើអ៊ីរ៉ង់
ស្របពេលដែលព្យាយាមនាំអ៊ីរ៉ង់ចូលតុចរចាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
សកម្មភាពយោធាដែលកំពុងកើនឡើងនេះបានជំរុញឱ្យមានការព្រួយបារម្ភពីសហគមន៍អន្តរជាតិ។
ប្រទេសមួយចំនួនបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាភាពស្ងប់ស្ងាត់
និងជៀសវាងការកើនឡើងនៃអំពើហិង្សាដែលអាចនាំឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ដែលកំពុងមានភាពតានតឹងស្រាប់ទៅហើយ៕
Post a Comment