ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ដឹកនាំគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា គោរពវិញ្ញាណក្ខន្ធជនរងគ្រោះ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ ជារៀងរាល់ឆ្នាំ តែងតែដឹកនាំក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា យកឱកាសមុនថ្ងៃប្រារព្ធទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍មួយថ្ងៃ ដើម្បីជាការរំឭកដល់សោកនាដកម្ម និងវិនាសកម្មដ៏អាក្រក់ដែលប្រជាជនកម្ពុជា គ្មានកំហុសបានបាត់បង់ជីវិតរាប់លាននាក់នៅក្នុងរបប ៣ ឆ្នាំ ៨ខែ និង២០ ថ្ងៃ ដោយមិនអាចបំភ្លេចបាន។
ឧបនាយករដ្ឋមន្ដ្រី
ហ៊ុន ម៉ានី បានបញ្ជាក់ថា ទំនៀមទម្លាប់នៃការប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធនេះ
បានចាប់ផ្ដើមតាំងពីឆ្នាំ២០១២ មកម្លេះ និងបើគិតមកទល់ពេលបច្ចុប្បន្ន នេះគឺជាលើកទី១៣
ហើយដែលបានមកដល់ទីនេះជាមួយគ្នា។ បើទោះបីជាឆ្នាំ២០២១ និង២០២២
មានវិបត្តិកូវីដ-១៩ក៏ដោយ ក៏ក្រុមគ្រួសារ ស.ស.យ.ក.នៅតែបន្តរៀបចំពិធីនេះដដែល
ទោះមិនអាចមានការជួបជុំក្នុងកម្រិតធំក៏ដោយ។
ឯកឧត្តមបញ្ជាក់ថា
ការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី
ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
នាពេលនេះ គឺជាការរំឭកដល់ខួប ៤៦ ឆ្នាំ នៃភាពជោគជ័យ
នៃការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ ដោយភាពជោគជ័យនេះ
បាននាំឲ្យប្រជាពលរដ្ឋកម្ពុជា រស់រានមានជីវិតឡើងវិញ
និងរស់នៅជាមួយសុខសន្តិភាពដូចសព្វថ្ងៃ។
តាមរយៈការប្រារព្ធពិធីនេះ
មិនត្រឹមតែបានបង្ហាញពីការរួបរួម សាមគ្គី
ការរំឭករបស់ដល់ដែលបានបាត់បង់ជីវិតនាសម័យនោះទេ
ក៏ប៉ុន្តែជាឱកាសក្នុងការផ្សាភ្ជាប់យុវជ នជាមួយនឹងប្រវិត្តសាស្ត្រឲ្យបន្តចងចាំ
និងដឹងគុណនូវការលះបង់ពីសំណាក់អតីតយុទ្ធជន បុព្វបុរសដែលបានលះបង់នូវសាច់ស្រស់
ឈាមស្រស់ដើម្បីជាតិមាតុភូមិ។
ជាពិសេស
បានផ្ដល់ឱកាសឲ្យយុវជនជំនាន់ក្រោយមកគោរពវិញ្ញាណក្ខន្ធរបស់អតីតយុទ្ធជននៅទីតាំងជាក់ស្ដែង
និងបានឃើញផ្ទាល់ភ្នែកនូវតឹកតាងដ៏ឈឺចាប់ ដែលបន្សល់ទុកនៅលើទីវាលពិឃាតមួយនេះ។
លើសពីនោះថែមទៀត គឺបានរៀនយល់ដឹងពីបទពិសោធន៍
ក្នុងអតីតកាលដើម្បីយកមកកែច្នៃសង្គមនាពេលបច្ចុប្បន្ន ក្នុងកាអភិវឌ្ឍជាតិ
និងស្រលាញ់ជាតិមាតុភូមិ
រួមគ្នាធ្វើយ៉ាងណាមិនឱ្យប្រទេសកម្ពុជាដើរជាន់ដានប្រវត្តិសាស្រ្ត
និងធ្លាក់ក្នុងអតីតកាលដ៏ជូរចត់បែបនោះទៀត។
ឧបនាយករដ្ឋមន្ដ្រី
ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ការនាំយុវជនមកធ្វើការគោរពវិញ្ញាណក្ខន្ធ
មិនមែនចង់ឲ្យយុវជនយើងរស់នៅក្នុងអតីតកាលឡើយ តែជាការផ្សាភ្ជាប់ការចងចាំ
ពីប្រវត្តិសាស្ត្រដ៏ជូរចត់ទាំងនោះ និងអបអរពីអ្វីដែលខ្លួនមាននៅក្នុងពេលនេះ
នោះគឺសុខសន្តិភាព ដែលស្វែងរកបានដោយការលំបាកបំផុត។
ក្នុងនាមជាយុវជនបន្តវេន
ត្រូវតែបន្តថែរក្សា ការពារ និងកសាងសមិទ្ធផលបន្ថែមទៀតដល់កូនចៅយើងជំនាន់ក្រោយ
ហើយប្ដេជ្ញាការពារអនាគតព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាថាកម្ពុជា ជាប្រជាជាតិ
មានភាពសម្បូរសប្បាយ,
កម្ពុជា មានភាពរឹងមាំនៃខឿនការពារជាតិ និងសន្តិសុខជាតិ, និងដើម្បីកម្ពុជាមានភាពធន់ នៃខឿនសេដ្ឋកិច្ច និងពោរពេញដោយឱកាស៕
Post a Comment