សម្តេចបវរធិបតី ប្រកាសយកថ្ងៃទី២៤ ខែកញ្ញា ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញជារៀងរាល់ឆ្នាំ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​ប្រកាសកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជាថ្ងៃប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជាជារៀងរាល់ឆ្នាំ។ ថ្ងៃទី២៤ ខែកញ្ញា ជាថ្ងៃដែល​រដ្ឋ​ធម្ម​នុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ឡើងវិញ កាលពីឆ្នាំ១៩៩៣ ក្រោយវិបត្តិនយោបាយជាង២០ឆ្នាំ។

ការប្រកាសយកថ្ងៃទី២៤ ខែកញ្ញា ជាថ្ងៃប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ ត្រូវបាន​ធ្វើឡើងតាមរយៈសារាចរចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ហើយត្រូវបានផ្សព្វ​ផ្សាយ​​ជាផ្លូវការនៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ៕







 

Powered by Blogger.