ហ្សេលេនស្គី៖ ការធានាសន្តិសុខអ៊ុយក្រែននឹងមានប្រសិទ្ធភាព លុះត្រាតែសហរដ្ឋអាមេរិកជាអ្នកផ្តល់ឱ្យ
ប្រភព៖ Reuters
កៀវ៖ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនឹងមានប្រសិទ្ធភាព លុះត្រាតែសហរដ្ឋអាមេរិកជាអ្នកផ្តល់ឱ្យ ហើយសង្ឃឹមថាអាចជួបប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ក្នុងពេលឆាប់ៗបន្ទាប់ពីលោកចូលកាន់តំណែងផ្លូវការ។
ជិត
៣ឆ្នាំនៃការឈ្លានពានរបស់រុស្ស៉ី ការវិលត្រលប់របស់លោក ត្រាំ មកកាន់សេតវិមាន
នៅថ្ងៃទី២០ ខែមករា បានជំរុញឱ្យមានក្តីសង្ឃឹមលើដំណោះស្រាយការទូត
ដើម្បីបញ្ចប់សង្រ្គាម ប៉ុន្តែក៏មានការភ័យខ្លាចផងដែរថា
ការសម្រេចបាននូវសន្តិភាពឆាប់រហ័ស អាចឱ្យតម្រូវឱ្យអ៊ុយក្រែនលះបង់ខ្ពស់។
ក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យ
លោក ហ្សេលេនស្គី និយាយថា ប្រជាជនអ៊ុយក្រែនកំពុងពឹងផ្អែកលើ លោក ត្រាំ
ដើម្បីបង្ខំទីក្រុងមូស្គូបញ្ចប់សង្រ្គាមរបស់ខ្លួន។
មេដឹកនាំអ៊ុយក្រែនរូបនេះ
បាននិយាយទៀតថា លោកចាំបាច់ត្រូវអង្គុយជាមួយ លោក ត្រាំ
ដើម្បីកំណត់ទិសដៅសកម្មភាពបញ្ឈប់វិមានក្រឹមឡាំង ហើយថារដ្ឋាភិបាលរបស់អឺរ៉ុប
ក៏ចាំបាច់ត្រូវគាំទ្រដំណើរការនោះដែរ មុនពេលទីក្រុងកៀវ
អាចអង្គុយចរចាជាមួយភាគីរុស្ស៉ី។ លោក ហ្សេលេនស្គី បញ្ជាក់ថា «បើគ្មានសហរដ្ឋអាមេរិកទេ
ការធានាសន្តិសុខគឺមិនអាចទៅរួចឡើយ។ ខ្ញុំចង់សំដៅលើការធានាសន្តិសុខមួយ
ដែលអាចការពារបានទាំងការឈ្លានពានរបស់រុស្ស៉ី»៕
Post a Comment