សមត្ថកិច្ចស្រុករំដួលឃាត់ខ្លួនក្មេងទំនើងម្នាក់ ក្រោយពីថតបង្ហោះវីដេអូតាមបណ្តាញសង្គមគម្រាមអ្នកដទៃ
អត្ថបទ៖ ភក្តី
ខេត្តស្វាយរៀង៖ ក្មេងទំនើងម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុករំដួលស្រាវជ្រាវនិងធ្វើការឃាត់ខ្លួនក្រោយពីថតបង្ហោះវីដេអូតាមបណ្តាញសង្គមគម្រាមអ្នកដទៃដោយកាន់កាំបិតនាពេលកន្លងមក។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក មាស ធួក អធិការ នៃអធិការដ្ឋាននគរបាលស្រុករំដួល បានដឹកនាំកងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុករំដួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អំពិលបានធ្វើការស្រាវជ្រាវក្រោយពីមានការបង្ហោះវីដេអូកាន់កាំបិតគម្រាប់តាមបណ្តាញសង្គមលើអ្នកដទៃ។
ប្រភពបានបន្តទៀតថា៖ក្រោយពីទទួលបានបទបញ្ជារបស់លោកស្នងការខេត្តសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនក្មេងទំនើងម្នាក់មានឈ្មោះ អាន ផាន់ណា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ដែលបានថតវីដេអូ និងបង្ហោះតាមបណ្តាញសង្គម និងបានផ្ញើរសារវីដេអូ គម្រាមអ្នកដ៏ទៃមានទាំងកាំបិត។ ហើយវត្ថុតាងដកហូតបានរួមមាន៖ កាំបិត០២ដើម និងទូរស័ព្ទដៃ ០១គ្រឿង។ នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងខាងលើនេះ បានឆ្លើយសារភាពថា ខ្លួន ពិតជាបានថត និងផ្ញើរវីដេអូទៅអ្នកដ៏ទៃមានទាំងកាំបិត ពិតប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ និងត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនក្នុងពន្ធនាគារខេត្តរួចហើយនៅថ្ងៃទី៦ខែមករាឆ្នាំ២០២៥នេះ៕
Post a Comment