ថ្នាក់ដឹកនាំក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយប្រជាកសិករនៅភូមិព្រៃព្រួស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិកា ឯកឧត្តម ស្រី សុទ្ធា អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកគង់ សំអឿន អនុប្រធាននាយកដ្ឋានដំណាំស្រូវបានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាកសិករ ភូមិព្រៃព្រួស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។
ជំនួបនេះធ្វើឡើងនាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញអមដំណើរដោយលោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិសកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការី និងមានការចូលរួមពីលោកអភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច លោកប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក មន្ត្រីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន ឃុំ ភូមិ បានចុះជួបសំណេះសំណាលជាមួយប្រជាកសិករស្ថិតនៅភូមិព្រៃព្រួស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ដោយមានប្រជាកសិករចូលរួមសរុបចំនួន ៨០រូប។
ក្នុងពិធីនេះដែរ កសិករបានសម្តែងការសប្បាយរីករាយចំពោះវត្តមានរបស់ឯកឧត្តម និងថ្នាក់ដឹកនាំទាំងអស់ដែលបានយកចិត្តទុកដាក់ខ្វល់ខ្វាយពីការសុខទុក្ខរបស់ប្រជាកសិករជាពិសេសបានជួយដោះស្រាយបញ្ហាលើការធ្វើកសិកម្មដែលជាមុខរបរចម្បងរបស់ពួកគាត់ និងបានថ្លែងអំណរអគុណដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ខ្វល់ខ្វាយចំពោះប្រជាពលរដ្ឋ៕
Post a Comment