ហ្សេលេនស្គី៖ លោក ត្រាំ និងសហភាពអឺរ៉ុប ចាំបាច់ត្រូវធ្វើការជាមួយគ្នា ដើម្បីអាចសម្រេចបានសន្តិភាពឱ្យអ៊ុយក្រែន
ប្រភព៖ AFP
ព្រុចសែល៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា រូបលោកត្រូវការឱ្យអឺរ៉ុបនិងសហរដ្ឋអាមេរិក មានការឯកភាពគ្នា ដើម្បីអាចឆ្ពោះទៅសម្រេចបាន សន្តិភាពដែលរឹងមាំយូរអង្វែងមួយសម្រាប់អ៊ុយក្រែន។ ក្រោយជួបពិភាក្សាជាមួយសមភាគីសហភាពអឺរ៉ុប លោកប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា ការធានាពីសំណាក់អឺរ៉ុបតែឯង គឺនឹងមិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់អ៊ុយក្រែន។
លោក ហ្សេលេនស្គី បានបន្តថា
វានឹងជារឿងពិបាកខ្លាំង សម្រាប់ឱ្យអឺរ៉ុបជួយគាំទ្រអ៊ុយក្រែនតែឯង
ដោយពុំមានការចូលរួមពីសហរដ្ឋអាមេរិក ហើយលោកបានទទូចឱ្យភាគីទាំងពីរ ធ្វើការជាមួយគ្នា។
បើតាមលោក ហ្សេលេនស្គី មានតែសហរដ្ឋអាមេរិករួមគ្នាជាមួយអឺរ៉ុបទេ
ទើបពិតជាអាចបញ្ឈប់លោក ពូទីន ហើយសង្រ្គោះអ៊ុយក្រែនបាន។
លោក ដូណាល់ ត្រាំ
នឹងវិលត្រឡប់ទៅកាន់អំណាចនៅសេតវិមានសាជាថ្មី នៅខែក្រោយនេះ
ខណៈរូបលោកធ្លាប់បានសន្យាថា នឹងនាំមកនូវការបិទបញ្ចប់យ៉ាងឆាប់រហ័ស
សម្រាប់សង្រ្គាមអ៊ុយក្រែន ជាជម្លោះដែលអង្គការ NATO និយាយថា
បានផ្តាច់ជីវិតនិងបង្កឱ្យរបួស មនុស្សសរុបយ៉ាងហោចជាង១លាននាក់
គិតចាប់់តាំងពីការឈ្លានពានរបស់រុស្ស៉ី កាលពីឆ្នាំ២០២២មក។
ទីក្រុងកៀវនិងសម្ព័ន្ធមិត្តអឺរ៉ុប
ព្រួយបារម្ភថា ការវិលត្រឡប់របស់លោក ត្រាំ មានន័យថា គណបក្សសាធារណរដ្ឋ
អាចនឹងកាត់បន្ថយគាំទ្រ សម្រាប់យោធារបស់អ៊ុយក្រែន ហើយបង្ខំឱ្យលោក ហ្សេលេនស្គី
ធ្វើការលះបង់ក្នុងលក្ខណៈដ៏ឈឺចាប់ ឱ្យទៅទីក្រុងមូស្គូ។
ក្រុមមន្រ្តីអឺរ៉ុបធ្លាប់បានព្រមាន ប្រឆាំងនឹងការព្យាយាមបង្ខំ
កិច្ចព្រមព្រៀងលើអ៊ុយក្រែន ហើយបាននិយាយថា មានតែទីក្រុងកៀវប៉ុណ្ណោះ ដែលអាចសម្រេចថា
តើពេលណាដែលត្រូវចរចាជាមួយរុស្ស៉ី៕
Post a Comment