ការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ សម្រេចបានជិត ៩៨% ហើយ

ប្រភព៖ ក្រសួងសាធារណការ

ភ្នំពេញ៖ ក្នុងរយៈពេល ៩ថ្ងៃ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួង កំពុងបន្តខិតខំប្រឹងប្រែង បំពេញការងារយ៉ាងយកចិត្តទុកដាក់ក្នុងការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ដែលសម្រេចបានទាំងអស់សរុប ១៣៩ ចំណុចនៃចំណុចដែលគ្រោង ១៤២ ឬស្មើនឹងជិត ៩៨% នៃតម្រាយផ្លូវទឹកកំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។

ការកំណត់និយាមកា និងបោះបង្គោលដែលនៅសេសសល់ក្នុងកំណាត់ទី១ នឹងត្រូវបញ្ចប់១០០% នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤៕







Powered by Blogger.