អបអរសាទរ! កម្ពុជាជាប់ឆ្នោតជាសមាជិក OCPBC អាណត្តិ២០២៥-២០២៦

ភ្នំពេញ៖ កម្ពុជា ប្រេស៊ីល អេហ្សីប ម៉ារ៉ុក និងអ៊ូហ្កង់ដា ជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពរបស់អ.ស.ប. (OCPBC) អាណត្តិ២០២៥-២០២៦ ដែលការបោះឆ្នោតបានប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅទីក្រុងញូវយ៉ក។

ប្រទេសទាំងប្រាំនឹងចាប់ផ្តើមអាណត្តិការងាររបស់ខ្លួន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។

កម្ពុជាប្តេជ្ញាបំពេញការងារឱ្យកាន់តែសកម្មនិងបុរេសកម្ម ដើម្បីលើកកម្ពស់ប្រតិបត្តិការ រក្សាសន្តិភាព និងកិច្ចប្រឹងប្រែងកសាងសន្តិភាពជាមួយនឹងគោលដៅអាទិភាពឈានឆ្ពោះទៅសម្រេចឱ្យបានសន្តិភាពសកល និងការអភិវឌ្ឍប្រកបដោយចីរភាព៕





Powered by Blogger.