ពលរដ្ឋប៉ាឡេស្ទីនប្តឹងក្រសួងការបរទេសអាមេរិក ជុំវិញការផ្តល់ជំនួយយោធាឱ្យអ៊ីស្រាអែល
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ក្រុមគ្រួសារប្រជាជនប៉ាឡេស្ទីន បានប្តឹងក្រសួងការបរទេសអាមេរិក ជុំវិញការផ្តល់ជំនួយយោធាឱ្យអ៊ីស្រាអែល ចំពោះមុខសង្គ្រាមហ្កាហ្សា ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបណ្តាលឱ្យមានវិបត្តិមនុស្សធម៌។
បណ្តឹងនេះធ្វើឡើង ដោយជនជាតិប៉ាឡេស្ទីន
៥នាក់មកពីតំបន់ហ្កាហ្សា West Bank និងនៅក្នុងសហរដ្ឋអាមេរិក
ដោយនិយាយថា ដើមចោទជាគ្រូបង្រៀនម្នាក់នៅហ្កាហ្សា ដែលបានផ្លាស់ទីលំនៅ ៧លើកក្នុងសង្រ្គាមបច្ចុប្បន្ន
ហើយយបានបាត់បង់សមាជិកគ្រួសារចំនួន ២០នាក់។
ពាក្យបណ្តឹងដែលដាក់ជូនតុលាការស្រុក Columbia
សហរដ្ឋអាមេរិក បានចោទប្រកាន់ថា ក្រសួងការបរទេស
ក្រោមការដឹកនាំដោយលោក Antony Blinken មានចេតនាគេចវេះពីច្បាប់សិទ្ធិមនុស្សរបស់អាមេរិក
ដើម្បីបន្តផ្តល់មូលនិធិ និងគាំទ្រដល់អង្គភាពយោធាអ៊ីស្រាអែលធ្វើសង្រ្គាមនៅហ្កាហ្សា
និងការវាយឆ្មក់លើតំបន់ West Bank។
ច្បាប់មួយនៅអាមេរិកដែលគេហៅថា Leahy
Laws តាក់តែងដោយសមាជិកព្រឹទ្ធសភា លោក Patrick Leahy នៅចុងឆ្នាំ ១៩៩០ រារាំងការផ្តល់ជំនួយផ្នែកយោធាដល់បុគ្គល
ឬអង្គភាពកងកម្លាំងសន្តិសុខ ដែលប្រព្រឹត្តការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
តែមិនត្រូវបានយកមកកាត់ទោសនោះទេ។ តាមខ្លឹមសារនៃពាក្យបណ្តឹង
ការបរាជ័យក្នុងការគណនារបស់ក្រសួងការបរទេសអាមេរិក ជុំវិញការអនុវត្តច្បាប់ Leahy
គឺគួរឱ្យភ្ញាក់ផ្អើលជាខ្លាំងនៅចំពោះមុខការកើនឡើងមិនធ្លាប់មាន
ពីមុនមកនៃការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់អ៉ីស្រាអែល ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើង
នៅថ្ងៃទី៧ ខែតុលាឆ្នាំ ២០២២។
សូមជម្រាបថា ទីក្រុងវ៉ាស៊ីនតោនកំពុងប្រឈមមុខនឹងការរិះគន់ពីក្រុមសិទ្ធិមនុស្ស
សម្រាប់ការបន្តការគាំទ្រអ៊ីស្រាអែល ដោយគ្មានការផ្លាស់ប្តូរគោលនយោបាយធំដុំណាមួយ។
ទាំងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងអង្គការលើកលែងទោសអន្តរជាតិ
អាហ្រ្វិកខាងត្បូងចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍
និងឧក្រិដ្ឋកម្មសង្គ្រាម តែអ៊ីស្រាអែលតែងបដិសេធ៕
Post a Comment