អ៊ីស្រាអែល ជំរុញឱ្យ UN ជម្លៀសកងរក្សាសន្តិភាព ចេញពីតំបន់ប្រយុទ្ធនៅលីបង់
ប្រភព៖ Reuters
ហ្សេរុយសាឡឹម៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃអាទិត្យនេះបានជំរុញឱ្យអង្គការសហប្រជាជាតិ
ជម្លៀសកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជតិនៅលីបង់ ដែលហៅកាត់ថា UNIFIL ចេញពីតំបន់ប្រយុទ្ធ នៅភាគខាងត្បូងប្រទេសមួយនេះ។
ប្រទេសជិត ៤០
រួមមានទាំងកម្ពុជា
ដែលបានបញ្ជូនកងទ័ពមួកខៀវទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
(UN) នៅក្នុងប្រទេសលីបង់ បាននិយាយ កាលពីថ្ងៃសៅរ៍ ទី១២
ខែតុលាថាពួកគេថ្កោលទោសយ៉ាងខ្លាំង
ចំពោះការវាយប្រហារថ្មីៗនេះលើកងកម្លាំងរក្សាសន្តិភាព។
កាលពីពេលថ្មីៗនេះ
មានកងកម្លាំងរក្សាសន្តិភាពយ៉ាងហោច ៥នាក់ បានរងរបួស ខណៈអ៉ីស្រាអែលកំពុងពង្រីកប្រតិបត្តិការវាយប្រហារប្រឆាំងនឹងក្រុមហេសបូឡា
នៅភាគខាងត្បូងលីបង់។ UNIFIL
បានចោទប្រកាន់យោធាអ៊ីស្រាអែលថាមានចេតនាវាយប្រហារលើទីតាំងឈរជើងរបស់ខ្លួន។
លោក Netanyahu បាននិយាយថា យោធាអ៊ីស្រាអែល បានស្នើសុំឱ្យអង្គការសហប្រជាជាតិ
ជម្លៀសកងទ័ពម្តងហើយម្តងទៀត ដោយបន្ថែមថា វត្តមានរបស់ពួកគេ
បានធ្វើឱ្យពួកគេក្លាយជាចំណាប់ខ្មាំង របស់ក្រុមហេសបូឡា៕
Post a Comment