Netanyahu សន្យាបន្តធ្វើសង្រ្គាមកាន់តែខ្លាំង ទោះមេដឹកនាំហាម៉ាស់ត្រូវបានសម្លាប់
ប្រភព៖ Reuters
ហ្គាហ្សា៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានសន្យាបន្តសង្រ្គាមនៅហ្គាហ្សានិងលីបង់ ទោះបីជាមានក្តីសង្ឃឹមថាការស្លាប់របស់មេដឹកនាំហាម៉ាស់ Yahya Sinwar អាចនាំមកនូវសន្តិភាពក៏ដោយ។
ការប្តេជ្ញារបស់លោក Netanyahu
ក្នុងការបន្តសង្រ្គាម
បានធ្វើឱ្យមានការខកចិត្តដល់មេដឹកនាំលោកខាងលិចមួយចំនួន ដែលសង្ឃឹមថាការស្លាប់របស់ Sinwar
អាចបើកផ្លូវទៅរកការចរចាសន្តិភាព។ លោក Netanyahu បានអះអាងថា
សង្រ្គាមនឹងបន្តរហូតដល់ចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ត្រូវបានដោះលែង។
ការសម្លាប់ លោក Sinwar
ដែលជាមេខ្លោងនៃការវាយប្រហារកាលពីឆ្នាំមុន
គឺជាជោគជ័យដ៏សំខាន់មួយសម្រាប់អ៊ីស្រាអែល។ យ៉ាងណាក៏ដោយ ក្រុមហេសប៊ូឡានៅលីបង់បានសន្យាបង្កើនការវាយប្រហារ
ហើយអ៊ីរ៉ង់បានអះអាងថា «ស្មារតីនៃការតស៊ូ» នឹងកាន់តែរឹងមាំឡើង។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew
Miller បានបង្ហាញក្តីសង្ឃឹមថា ការស្លាប់របស់មេដឹកនាំហាម៉ាស់ Yahya
Sinwar អាចបើកផ្លូវឱ្យមានការចរចាបទឈប់បាញ់
និងការដោះលែងចំណាប់ខ្មាំង។ លោក Miller បានកត់សម្គាល់ថា Sinwar
ធ្លាប់បានបដិសេធមិនចរចា ហើយការស្លាប់របស់គាត់អាចលុបបំបាត់ឧបសគ្គចម្បងមួយចំពោះការឈានដល់កិច្ចព្រមព្រៀង។
ទោះជាយ៉ាងណាក៏ដោយ
នៅថ្ងៃសុក្រនេះយោធាអ៊ីស្រាអែលបានបញ្ជូនកងទ័ពបន្ថែមទៅកាន់ជំរំជនភៀសខ្លួន Jabalia
នៅភាគខាងជើងហ្គាហ្សា ដោយបន្តការវាយប្រហារទ្រង់ទ្រាយធំនៅទីនោះ
ក្រោមហេតុផលដើម្បីបញ្ឈប់ក្រុមហាម៉ាស់ពីការប្រមូលផ្តុំឡើងវិញ
បន្ទាប់ពីការសម្លាប់មេដឹកនាំ Yahya Sinwar៕

Post a Comment