សម្តេចមហាបវរធិបតី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាជិត ៥ពាន់នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ៤,៧៤២នាក់ ក្នុងនោះមាននារី ៣,១០៦នាក់។
ពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានាព្រឹកថ្ងៃនេះ
ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
របាយការណ៍បានឱ្យដឹងថា
ពិធីបំពាក់កន្សែងនាព្រឹកនេះ ជាពិធីបំពាក់ទ្រង់ទ្រាយធំលើកទី៣ហើយ
រាប់ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១០ នៅពេលកាកបាទក្រហមកម្ពុជា
សម្រេចបានការចាប់ផ្តើមពង្រីកបណ្តាញយុវជនដល់កម្រិតឧត្តមសិក្សា បានចំនួន ១,១៣៥នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន ១៣៕

Post a Comment