ក្រសួងទេសចរណ៍ និងខេត្តហឺណាន ជួបពិភាក្សាគ្នា ដើម្បីជំរុញលំហូរភ្ញៀវទេសចរ កម្ពុជា-ចិន
ប្រភព៖ ក្រសួងទេសចរណ៍
ទីក្រុងចឹងចូវ ៖ គណៈប្រតិភូជាន់ខ្ពស់ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិន ប្រចាំខេត្តហឺណាន នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានជួបពិភាក្សា ការងារ អំពីការលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍ ស្របតាមស្មារតីកិច្ចសហប្រតិបត្តិការ ទេសចរណ៍គ្រប់ជ្រុងជ្រោយ រវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណាន និងគម្រោងវិថីសូត្រ ផ្លូវអាកាសហឺណាន-កម្ពុជា-អាស៊ាន (Henan-Cambodia-ASEAN Air Silk Road – HCAR)។
ជំនួបនេះដឹកនាំដោយឯកឧត្តម ហួត ហាក់
រដ្ឋមន្រ្តីក្រសួង ទេសចរណ៍កម្ពុជា និងលោកស្រី Zhang Min សមាជិកអចិន្ត្រៃយ៍
នៃគណៈកម្មាធិការគណបក្ស កុម្មុយនីស្តចិនប្រចាំខេត្តហឺណាន។
កម្មវិធី «ការសម្តែងក្បាច់គុនរួមគ្នា
ល្បុក្កតោ សៅលីញ កម្ពុជា » នឹងជំរុញកិច្ចសហប្រតិបត្តិការ
នេះឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត តាមរយៈការជំរុញលំហូរភ្ញៀវទេសចរចិន
មកកម្ពុជាឱ្យបាន១លាននាក់ ក្នុង១ឆ្នាំ និងការជំរុញបង្កើន ជើងហោះ
ហើររវាងកម្ពុជានិងចឹងចូវ ឱ្យបានច្រើនជាងមុន៕



Post a Comment