បណ្ឌិត ថោង ខុន ដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យ និងវាយតម្លៃអំពីស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាឃុំនានា នៃស្រុកតាំងគោក

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សស្រុកតាំងគោក ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក និងលោក ហាក់ ម៉ុងហ៊ួត អភិបាល នៃគណៈអភិបាលស្រុកតាំគោក បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យ និងវាយតម្លៃអំពីស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាឃុំនានា នៃស្រុកតាំងគោក អំពីផលប៉ះពាល់មកលើដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធ និងរកដំណោះស្រាយឲ្យបានទាន់ពេលវេលា ដោយមានការចូលរួមពីឯកឧត្តមអនុប្រធានទី១, អនុប្រធានទី២ នៃក្រុមការងារចុះជួយស្រុក, ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ, គណបក្សស្រុក, គណបក្សឃុំ សរុបប្រមាណ ៥០នាក់។

បន្ទាប់មក ក្រុមការងារក៏បានចុះពិនិត្យជាក់ស្តែងលើដំណាំស្រូវដែលរងការខូចខាត នៅតាមឃុំមួយចំនួន និងបានស្នើឲ្យលោកប្រធានគណបក្សស្រុកតាំងគោកធ្វើសេចក្តីរាយការណ៍ទៅប្រធានគណបក្សខេត្ត ដើម្បីស្នើសុំពូជស្រូវជូនប្រជាពលរដ្ឋដែលរងការខូចខាតប្រមាណ ២៤៤គ្រួសារ ឲ្យបានទាន់ពេលវេលា៕













Powered by Blogger.