អ៊ីរ៉ង់៖ អ៊ីស្រាអែលដែលគាំទ្រដោយលោកខាងលិច កំពុងសម្លាប់ប្រជាជនស្លូតត្រង់
ប្រភព៖ Reuters
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្កោលទោសអ៊ីស្រាអែល ចំពោះការសម្លាប់ជនស៊ីវិល នៅក្នុងប្រទេសលីបង់ ហើយថាអ៊ីស្រាអែលអាចធ្វើដូចនេះបាន ដោយសារតែមានការគាំទ្រីលោកខាងលិច។
លោក Pezeshkian បានថ្លែងបែបនេះ ក្នុងឱកាសផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន នៅក្រៅកិច្ចប្រជុំអន្តរជាតិមួយ នៅក្នុងប្រទេស Turkmenistan។ ការថ្លែងនេះ ធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែល បានបង្កើនការវាយប្រហារ ទៅលើក្រុមហេសបូឡា នៅលីបង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
នាឱកាសនោះលោកបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំចង់និយាយទៅកាន់ថា
អ៊ីស្រាអែលត្រូវតែបញ្ឈប់ការសម្លាប់មនុស្សស្លូតត្រង់។
បញ្ឈប់ការទម្លាក់គ្រាប់បែកលើអគារលំនៅដ្ឋាន»។ ទន្ទឹមគ្នានេះ
លោកបានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិ និងបានបន្ថែមថា «អ៊ីស្រាអែលធ្វើបែបនេះព្រោះខ្លួនដឹងថា អាមេរិក និងសហភាពអឺរ៉ុប នៅពីក្រោយ»។
អ៊ីស្រាអែល បាននិយាយថា
ប្រតិបត្តិការរបស់ខ្លួន មានគោលបំណងអនុញ្ញាតឱ្យប្រជាជនអ៊ីស្រាអែល ត្រឡប់ទៅផ្ទះវិញ
បន្ទាប់ពីត្រូវបានបង្ខំឱ្យជម្លៀសចេញ ដោយសារតែការបាញ់រ៉ុក្កែតរបស់ហេសបូឡា៕
Post a Comment