ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បន្តពិនិត្យលទ្ធភាពវិនិយោគលើវិស័យសក្តានុពលផ្សេងៗទៀតនៅកម្ពុជា
អត្ថបទ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតជូនឧកញ៉ា គង់ ងួន អគ្គនាយកក្រុមហ៊ុន តូយ៉ូតា ខេមបូឌា (Toyota Cambodia) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ ឧកញ៉ា គង់ ងួន បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាពនៃការវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា នៅកម្ពុជា ដែលបានសម្រេចការពង្រីកអាជីវកម្មបន្ថែមជាបន្តបន្ទាប់ ដូចមានការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

Post a Comment