ថ្នាក់ដឹកនាំ និងក្រុមការងារសារព័ត៌មាន"ភ្នំពេញដេលី"សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសគម្រប់ខួបជន្មាយុ៤៧ឆ្នាំ ឈានចូល៤៨ឆ្នាំ

ភ្នំពេញ៖ ក្នុងនាមថ្នាក់ដឹកនាំ និងក្រុមការងារសារព័ត៌មាន"ភ្នំពេញដេលី"សូមគោរពអនុញ្ញាតសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា និងសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុតក្នុងឱកាសគម្រប់ខួបជន្មាយុ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។

នៅក្នុងឱកាសដ៏មហាវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថាប្រណម ឧទ្ទិសបួងសួងដល់គុណបុណ្យបារមី នៃវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាមជួយបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងក្រុមគ្រួសារ ជាទីគោរពស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ ជានិរន្តរ៍កបីឃ្លៀងឃ្លាតឡើយ៕



Powered by Blogger.