រដ្ឋមន្រ្តី ហួត ហាក់ ប្រាប់ក្រុមកីឡាករថែរក្សាសុខភាព ត្រៀមបញ្ចេញសមត្ថភាពជូនភ្ញៀវអន្តរជាតិដែលមកពី៥៦ប្រទេស
ប្រភព៖ ក្រសួងទេសចរណ៍
ទីក្រុងចឹងចូវ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ នៅថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ បានជួបសំណេះ សំណាល ជាមួយប្អូនៗក្រុមកីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា ចំនួន ១២នាក់ មុននឹងចេញទៅសម្តែងក្បាច់គុន និងការប្រកួតក្នុងព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី
បានផ្តាំផ្ញើដល់ប្អូនៗទាំងអស់គ្នា សូមថែរក្សាសុខភាពឱ្យបានល្អ និងត្រៀមខ្លួននៅក្នុង
ការបញ្ចេញសមត្ថភាព ការសម្តែងក្បាច់គុនល្បុក្កតោ ជូនដល់ភ្ញៀវអន្តរជាតិដែលមកពី
៥៦ប្រទេស និងមានអ្នកចូល រួមប្រមាណ ១២០០នាក់ ដែលជាមោទនភាពមួយ សម្រាប់ប្រទេសកម្ពុជា
នៅលើឆាកអន្តរជាតិ៕


Post a Comment