កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ជាលើកទី២ ក្នុងពេលមួយសប្ដាហ៍
ប្រភព៖ AFP
សេអ៊ូល៖ កូរ៉េខាងជើង នៅថ្ងៃពុធ ទី១៨ ខែកញ្ញានេះបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ដែលជាការធ្វើតេស្ដអាវុធប្រភេទនេះជាលើកទី២ ក្នុងរយៈពេលមួយសប្ដាហ៍។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន
កូរ៉េខាងជើងក៏បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ផងដែរ
ចូលក្នុងសមុទ្រខាងកើត ហើយដែល
នេះជាការធ្វើតេស្ដមីស៊ីលជាលើកដំបូងបំផុតចាប់តាំងពីដើមខែកក្កដាមក។ ក្រោយមក
កូរ៉េខាងជើង បានអះអាងថាការធ្វើតេស្ដនៅពេលនោះគឺជាការបាញ់សាកល្បង
ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតស៊េរីថ្មី ៦០០មីលីម៉ែត្រ។
មេដឹកនាំកូរ៉េខាងជើង
លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធារបស់លោកបាញ់សាកល្បងមីស៊ីលរាប់សិបគ្រាប់
នៅក្នុងឆ្នាំ២០២៤នេះ ជាផ្នែកមួយនៃការធ្វើតេស្ដដែល
ត្រូវបានក្រុមអ្នកជំនាញលោកខាងលិចនិយាយថាអាចមានជាប់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាវុធទៅឱ្យរុស្ស៉ី
យកទៅប្រើប្រាស់ក្នុងសង្រ្គាមអ៊ុយក្រែន។ ប៉ុន្តែ ទីក្រុងព្យុងយ៉ាង
បានច្រានចោលការចោទប្រកាន់បែបនេះ ហើយខណៈដំណោះស្រាយការទូតកំពុងជាប់គាំង
កូរ៉េខាងជើងបានប្រកាសចាត់ទុកកូរ៉េខាងត្បូងជាសត្រូវចម្បង
និងបានដាក់ពង្រាយអាវុធមានសមត្ថភាពបាញ់អាវុធនុយក្លេអ៊ែរទៅកាន់តំបន់ព្រំដែន។
បើតាមយោធាកូរ៉េខាងត្បូង
កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ក្នុងទិសដៅឆ្ពោះទៅទិសឦសាន
នៅម៉ោង ៦៖៥០នាទីព្រឹក ថ្ងៃពុធនេះ។ យោធាកូរ៉េខាងត្បូងបន្ថែមទៀតថាជាការត្រៀមលក្ខណៈសម្រាប់ការធ្វើតេស្ដជាថ្មីណាមួយ
យោធារបស់យើងបានពង្រឹងការតាមដាន និងការប្រុងប្រយ័ត្ន ខណៈកំពុង
ចែករំលែកព័ត៌មានយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត គឺទីក្រុងតូក្យូ
និងទីក្រុងវ៉ាស៊ីនតោន៕
Post a Comment