នាយករដ្ឋមន្ត្រីឥណ្ឌា នឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងខែកញ្ញានេះ
ប្រភព៖ Reuters
ញូវដេលី៖ ក្រសួងការបរទេសឥណ្ឌាបានប្រកាសនៅថ្ងៃអង្គារនេះថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងធ្វើទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ២១ ដល់ ២៣ ខែកញ្ញា។
ក្រសួងការបរទេសឥណ្ឌាបានគូសបញ្ជាក់ថា
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក Modi នឹងចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេស
Quad ដែលរួមមានប្រទេសឥណ្ឌា សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី៕
Post a Comment