រោងចក្រជាច្រើននៅវៀតណាម អាចប្រឈមអាក់ខានផលិតកម្មច្រើនសប្តាហ៍
ប្រភព៖ Reuters
ហាណូយ៖ ព្យុះយ៉ាហ្គីបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់រោងចក្រមួយចំនួនធំ និងជន់លិចឃ្លាំងស្តុកទំនិញនៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មសម្រាប់នាំចេញ ស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម ដែលបង្ខំឱ្យរោងចក្រជាច្រើនបិទទ្វារ ដោយរោងចក្រខ្លះរំពឹងថា នឹងចំណាយពេលច្រើនសប្តាហ៍ដើម្បីអាចដំណើរការឡើងវិញបាន។
ការអាក់ខានទាំងនេះអាចប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកលដោយសារវៀតណាម
គឺជាទីតាំងប្រតិបត្តិការមួយនៃក្រុមហុនអន្តរជាតិធំៗ
ដែលភាគច្រើននាំចេញផលិតផលរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុប
និងប្រទេសអភិវឌ្ឍន៍ផ្សេងទៀត។
ប្រតិបត្តិករគ្រប់គ្រងតំបន់ឧស្សាហកម្មហៃហ្វុង (Haiphong) បានឱ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា
នៅទីក្រុងឆ្នេរសមុទ្រហៃហ្វុង
ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយសារព្យុះនេះ
ក្រុមហ៊ុនអាជីវកម្ម
៩៥ភាគរយត្រូវបានរំពឹងថានឹងចាប់ផ្តើមសកម្មភាពមួយចំនួនឡើងវិញនៅថ្ងៃអង្គារ។
សំដៅលើផលិតផលដែលត្រូវនាំចេញទៅកាន់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបដោយមិនបានបញ្ជាក់ប្រភេទទំនិញ លោក Calvin Nguyen ប្រធានក្រុមហ៊ុនដឹកជញ្ជូនវៀតណាម WeDo Forwarding Co បាននិយាយថាទំនិញជាច្រើនបានបាត់ទៅដោយខ្យល់។ លោកបានបន្ថែមថា ឃ្លាំងចំនួនបីរបស់ក្រុមហ៊ុននៅទីក្រុងហៃហ្វុង បានបាក់ដំបូល ហើយនៅតែជន់លិចនៅឡើយនៅថ្ងៃពុធ។
សូមជម្រាបថា
ព្យុះត្រូពិចយ៉ាហ្គីដែលជាព្យុះខ្លាំងបំផុត នៅអាស៊ីក្នុងឆ្នាំនេះ
បានបោកបក់ទៅលើឆ្នេរសមុទ្រភាគខាងជើងប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍សប្តាហ៍មុន
ហើយនៅតែបណ្តាលឱ្យមានទឹកជំនន់ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃពុធ
ដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ
រួមទាំងបណ្តាញអគ្គិសនី និងផ្លូវថ្នល់ផងដែរ៕
Post a Comment