មនុស្ស ១៤នាក់បានស្លាប់ និង ៦នាក់បានរងរបួសនៅក្នុងការវាយប្រហារនៅអាហ្វហ្គានីស្ថាន
ប្រភព៖ Reuters
កាប៊ុល៖ យ៉ាងហោចណាស់មានមនុស្ស ១៤នាក់បានស្លាប់ និង ៦នាក់ទៀតបានរងរបួស ក្នុងការវាយប្រហារដោយជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃព្រហស្បតិ៍។
ក្រុមរដ្ឋអ៊ីស្លាម
(IS) បានអះអាងថា
ពួកគេជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដែលបានកើតឡើងទៅលើក្រុមអ្នកធ្វើដំណើរ
ដែលភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ីអះ (Shiite) នៅពេលពួកគេកំពុងធ្វើដំណើររវាងខេត្ត
Ghor និង Daikundi។
អ្នកនាំពាក្យតាលីបង់
បានថ្កោលទោស «សកម្មភាពឃោរឃៅ» នេះ
និងបានប្តេជ្ញាចិត្តតាមចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។
អ៊ីរ៉ង់ក៏បានថ្កោលទោសការវាយប្រហារនេះ
ដោយហៅវាថាជាឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិលគ្មានទីពឹង
និងអំពាវនាវឱ្យមានការដាក់ទោសជនល្មើស។
តាមរយៈទីភ្នាក់ងារសារព័ត៌មាន
IRNA លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា
ក្រុមនេះបានកំណត់គោលដៅលើក្រុមមនុស្ស
ដែលកំពុងតែទទួលស្វាគមន៍អ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ីអះ (Shiite) អាហ្វហ្គានីស្ថាន ដែលត្រឡប់មកពីទស្សនាទីសក្ការៈបូជានៅប្រទេសអ៊ីរ៉ាក់។
លោកបានអំពាវនាវឱ្យមានសកម្មភាពភ្លាមៗដើម្បីដាក់ទោសអ្នកដែលនៅពីក្រោយឧក្រិដ្ឋកម្មនេះ៕
Post a Comment